អត្តបទចំរៀង
ចំរៀងគឺជាសំនៀងមួយដែលរស់រលូនអមទៅតាមតន្ត្រី តែបើសិនជាអ្នកស្តាប់មិនឲ្យតំលៃវានោះ ចំរៀងនោះប្រាកដជាលឺដូចជាក្អែកកើតកូនអញ្ចឹង តែទោះបីជាយ៉ាងណាក៏ដោយ បើសិនជាយើងយកពេលវេលាមកកែតម្រូវគ្នា ខ្ញុំជឿថាមិនមែនតែចិត្តខ្ញុំទេដែលបានសុខនោះ គឺខ្មែរទាំងអស់ប្រាកដជាសប្បាយ ឥឡូវទាន់មានអ្នកគាំទ្រ ខ្ញុំចង់ឲ្យក្រុមសិល្បៈសហព័ន្ធខ្មែរស្រលាញ់ខ្មែរជួយច្រៀងខ្ញុំណា៎!
ចំរៀងជូនខ្មែរ នាមយើងជាខ្មែរ សូមច្រៀងដាស់ខ្មែរ សាងកម្ពុជា
ឲ្យខ្មែរថ្លៃថ្លា ផ្តាំប្រទេសនានា ស្តាប់ខ្មែរផ្ញើសារអើយ ប្រវត្តិតាំងពីដូនតា
ដែលយើងរក្សា មកដល់ថ្ងៃនេះ ។
សិល្បៈបុរាណខ្មែរ មានកំនាព្យកាបឃ្លោង សិល្បៈសម័យនេះ មានកាំភ្លើងភីងផូង តាមសសរដងគោម ហាមមិនឲ្យសត្វនោម ចាប់រំលោភថ្នាំញៀន ទឹកអាស៊ីតដេកហើម ហេតុអ្វី ? មកពីឃើញគេមាន លោភលន់មិនសមស្រប នាំឲ្យរឿងស្មុគស្មាញ យកមកជ្រលក់នឹងផ្លែត្រប់ ទ្រូងអភ័ពអោបទុក្ខដូចកំណប់ បើបងមិនឲ្យតំលៃខ្ញុំ ខ្ញុំច្រៀងតវ៉ាទាល់តែសន្លប់ បើបងចប់ឲ្យខ្ញុំឈប់ ខួរខ្ញុំដែលចេញពីខ្មែរទាំងដុំៗ មិនព្រមឲ្យខ្ញុំឈប់អី ច្រៀងមិនចេញត្អូញត្អែ ឲ្យដូចមាយាដកខ្ញី ដកមិនចេញដើរដួល ននៀលមិនឲ្យខ្មាស់ដី ដីអើយដីខ្មែរដុះថែឲ្យមានន័យ បើសិនជាថ្ងៃស្អែកស្លាប់ សូមស្លាប់ដើម្បីខ្មែរ គ្រាន់ជាងច្រៀងលក់ទឹកដី ភ្លេងឃ្លាំងមិនសូវពិរោះ ព្រោះមិនមិនបកពីអ្នកដទៃ តែចំណេញដល់កុមារ ទើបតែកើតម្សិលម្ងៃ(មិនច្រឡំបទសាឡាឡា) ថាជាបទប្រពៃណី ពេលបងបើកហាងថ្មី ស្គរឆៃយ៉ាំយើងមាន កុំយកម៉ុងសាយហែតាម បើជិះទូកជិះឲ្យជាប់ កុំឲ្យមកវិញជិះចាន សុំឲ្យសុខក្សាន្តត្រាន សុំឲ្យយើងមានបាន រស់ឲ្យអស់ទុក្ខភ័យ ស្គាល់សម័យយន្តហោះ ដឹករម៉កម៉ូតូឡាន ស្គាល់កាលុកទុក្ខខ្មែរ ខ្មោចអ្នកចេះរាប់លាន លើកដៃសុំប្រលោម ជូនប្រជាជនខ្មែរ ដែលកំពុងស្រែកឃ្លាន ជាពិសេសព្រលឹងខ្មែរ កំពុងខ្វះអ្នកថ្នាក់ថ្នមថែ អ្នកត្រូវបាញ់ដោយជនពាល ជូនបងកងទ័ពដែលកំពុងតែឈរហាលវាល ។
ពោលៈ បាទ៎! ស្តីចុះ បន្ទោសចុះ ថាចុះ ព្រោះខ្ញុំចេះជាងចាស់ដែលធ្វើជាឪពុកខ្ញុំបាន ខ្មែរក្រតែមានទ្រព្យដើរទាត់គ្រប់ជំហាន មិនជួយលើកបែជាជាន់ ចោទថាខ្ញុំសាមាន សុំអង្វរម្តងទៀត លោកអ្នកចេះកុំយកប៉ិចមករុកទន្ទ្រាន say no more សុំអង្វរពូ ខ្ញុំច្រៀងឲ្យខ្មែរស្រលាញ់ ប្រសើរជាងយកពីគេមកផាត់គូ គិតទៅកូរ៉េដឹងថាខ្មែរមានខួរ ទើបធ្វើអង្គរព្យុងយូ ថ្ងៃណាបានមើលម្តងទៀតទៅហ្ន៎! ឆាឆា...
ចំរៀងជូនខ្មែរ នាមយើងជាខ្មែរ សូមច្រៀងដាស់ខ្មែរ សាងកម្ពុជា
ឲ្យខ្មែរថ្លៃថ្លា ផ្តាំប្រទេសនានា ស្តាប់ខ្មែរផ្ញើសារអើយ ប្រវត្តិតាំងពីដូនតា
ដែលយើងរក្សា មកដល់ថ្ងៃនេះ ។
ប្រវត្តិតាំងពីដូនតា
ដែលយើងរក្សា មកដល់ថ្ងៃនេះ ។
ទារុណកម្មឃាត់វិញ្ញាណ កាចសាហាវដូចមារ ដូចដើររំលងភ្នំ ជិះក្រពើក្នុងព្រៃ ឃើញខ្លាធំៗ ដូចបានសាច់មួយដុំ ដូចកាយសំបុកឃ្មុំ ដូចconcert ភ្លៀងធំ ដូចអត់មិត្តសំលាញ់ ដូចអត់ខ្មែរស្រលាញ់ ដូចព្រះអស់កំលាំង ដូចចែវទូកមិនឃើញច្រាំង ដូចឆាអន្ទង់អត់ឆ្នាំង ដូចខ្មែរមិនឆ្លងឆ្នាំ ដូចសង្គ្រាមអត់អ្នកច្បាំង ដេកវាយចានឆ្នាំង ៕
What did U write ? i can't seeee !!! lool !!
ReplyDeleteHello Annie, it's Khmer letters!!!..sorry but it's about Khmer song's lyric. I love that song so much! you can download it using the link!
ReplyDelete