រាល់ដងពេលខ្ញុំទៅកំសាន្តសប្បាយនៅ កំពង់សោម ខ្ញុំតែងតែទៅកន្លែងដដែលៗ ឆ្នេរដដែលៗ តូបដដែលៗ និងអ្នកលក់ដដែលៗ ។ ទោះបីជារាល់ពេលខ្ញុំសប្បាយមែន ប៉ុន្តែខ្ញុំតែងតែចង់ទៅកន្លែងប្លែកៗ ថ្មី ។
កន្លះខែមុន ខ្ញុំបានទៅម្តងទៀត ដោយមានគោលដៅតែមួយគត់គឺសំដៅទៅកោះ!!! ប៉ុន្តែគួរឲ្យអន់ចិត្ត នៅកោះដែលខ្ញុំទៅ(កោះឬស្សី)គឺគ្មានអ្វីប្លែកជាងនៅឆ្នេរទេ ថែមទាំងមិនសូវសប្បាយទៀតផង ។
ចៃដន្យអ្វីគេមានការមុជទឹកសមុទ្រមើលផ្កាថ្មដ៏ស្រស់ស្អាតក្រៃ ។ ប្រសិនបើអ្នកបានមើលផ្ទាល់ អ្នកនឹងមានអារម្មណ៏ចំឡែកផង អស្ចារ្យផង និងភ័យខ្លាចផង ប្រៀបដូចជាអ្នកកំពង់អណ្តែតលើអាកាស ដែលនៅខាងក្រោមមើលទៅដូចជាទីក្រុងNew York នាពេលយប់អញ្ចឹង ។
នៅកន្លែងខ្លះដែលមានផ្កាថ្មដុះតិចៗ ខ្ញុំមានអារម្មណ៏ថាកំពុងធ្លាក់ពីលើមេឃចូលក្នុងរូងងងឹតមួយអញ្ចឹង ។ វាមានអារម្មណ៏ប្លែកមែនទែន!!!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment