Thursday, December 18, 2008

បេះដូង​ប្រមឹក

បេះដូង​ប្រមឹក។អ៊ឹង...
បេះដូង​ប្រមឹក
អ៊ឹង វលក្ខណទេវី
RSK. Vol61

មនុស្ស​ម្នាក់​ស្រវឹង​ព្រោះ​ស្រា
សុរា​ធ្វើ​ឲ្យ​ប្រមឹក
មួយ​ថ្ងៃ​មិន​បាន​ផឹក
ឲ្យ​ឈឺ​ស្ពឹក​អារម្មណ៏​​

បាត់​ស្រា​មួយ​ថ្ងៃ​មិន​បាន
ខ្លួន​ប្រាណ​វង្វេង​ច្រឡំ
ស្រា​ជា​មិត្ត​ឧត្តម
ឲ្យ​អារម្មណ៏​ភ្លឺ​ថ្លា

ឯ​ខ្ញុំ​បេះ​ដូង​ប្រមឹក
ព្រោះ​នឹក​ងប់​ងល់​ព្រោះ​ស្នេហ៍
ពេល​គ្មាន​គេ​នៅ​ក្បែ
ព្រួយ​ឥត​ល្ហែ ខ្លោច​ផ្សា
លង់​ចិត្ត លង់​ទាំង​បេះដូង
អន្ទង​ស្រែក​រក​ជីវា
ចិត្ត​ប្រមឹក​ស្នេហា
សូម​ប្រាប់​ថា​បាត់​គេ​មិន​បាន

R. ត្រូវ​ការ​រូប​បង
បេះដូង​ឯការ
ពេល​នេះ​នៅ​ទី​ណា
ជីវា​សូម​វិល​វៃ
បេះដូង​ប្រមឹក ព្រោះ​នឹក
រឹង​រឹត​ឲ្យ​ចិត្ត​រីងរៃ
ផ្តល់​ឱកាស​ប្រណី ប្រោស​នូវ​ជីវិត​ថ្មី​ឲ្យ​ស្រី​ផង

គ្មាន​ថ្នាំ​ព្យាបាល​បេះដូង
បាត់​បង​មួយ​ថ្ងៃ​មិន​បាន
ចង់​នៅ​ក្បែ​កល្យាន
ឲ្យ​សុខ​សាន្ត​បេះដូង
ងប់​ងល់វិលវល់​ឬស្យា
ឥត​ល្ហែ​ល្ហើយ​ទួញ​សោក​ក្នុង​ទ្រូង
បើ​សិន​គ្មាន​រូប​បង
អូន​រស់​រង​រីង​រៃ​មិន​ខាន
=> R X 2

No comments:

Post a Comment