Thursday, December 18, 2008

សង្គ្រាម​ស្នេហ៍​និង​វណ្ណៈ

SangkreamSne.mp3

ច្រៀង​ដោយៈ ម៉ូនីការ
SD Production. Vol 84

លោក​នេះ​ម្តេច​ក៏​ឬស្យា​ម្លេះ
ស្នេហ៍​ស្មោះ​យ៉ាង​នេះ​ម្តេច​ចំបែង
ទ្រូង​ស្ទើ​រហែង​ព្រោះ​តែ​វណ្ណៈ
កម្ម​មក​បំបែក​ស្នេហា​ខ្ញុំ
ម្តង​សើច​ម្តង​យំ​ទ្រូង​អួល​អាក់
ព្រោះ​មាន​ឧបសគ្គ​មក​ហួ​ហែង

ផ្ទៃ​មេឃ​ម្តេច​ប្រែ​ជា​ងងឹត
សន្ធប់​ឲ្យ​ចិត្ត​ខ្ញុំ​ចំបែង
ហាស្លាក់​ខ្ជាក់​ស្លែង​ចំបែង​ស្ទើ​ក្ស័យ
បើ​ម្ខាង​គ្រួសារ​ម្ខាង​នួន​ល្អង
ចិត្ត​ប្រាថ្នា​ប៉ង​ស្នេហ៍​ស្មោះ​នឹង​ថ្លៃ
តែ​កម្ម​អប្រិយ​ឲ្យ​យើង​ព្រាត់​គ្នា

R. តើ​ខ្ញុំ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?
វណ្ណៈ​គ្រួសារ​ប្រហា​ឲ្យ​ស្នេហ៍​ឃ្លាត​ឆ្ងាយ
ហេតុ​អ្វី​ស្នេហ៍​ប្រែ​ជា​ដូច្នេះ?
តើ​លោក​នេះ​មាន​អ្វី​ត្រូវ​ស្តាយ?
បើ​ប្រុស​ថ្លៃ ឃ្លាត​ឆ្ងាយ​ពី​ទ្រូ​ង​ទៅ​ហើយ
ភ្លៀង​អើយ​សូម​ធ្លាក់​ឲ្យ​ខ្លាំង​មក
ជំរះ​ក្តី​ស្មោគ​គ្រោគ​​ទាំង​ឡាយ
ឲ្យ​បែក​ខ្ចាយ ចេញ​ឆ្ងាយ​ពី​លោកា​ទៅ

ទឹក​ភ្នែក​ពុះ​ជ្រែក​ទួញ​សោយ​សោក
ព្យុះ​ភ្លៀង​បោះបោក​គ្មាន​ក្តី​មេត្តា
បោក​ផ្តាច់​សង្ខា​ស្នេហ៍​ខ្ញុំ​ឲ្យ​សូន្យ
ពេល​នេះ​គ្មាន​សល់​អ្វី​ទៀត​ឡើយ
ស្នេហ៍​យើង​ព្រាត់​ហើយ​បីដូច​ជា​ក្បួន
ដាច់​ខ្សែរ​ពី​ខ្លួន​អណ្តែត​គ្មាន​កោះ​ត្រើយ
=> R

No comments:

Post a Comment