Cheur Jab Srorb Kn... |
ច្រៀងដោយៈ លី អ៊ីវ៉ាធីណា & អត់ដឹងឈ្មោះ (តើអ្នកដឹងឈ្មោះអ្នកចំរៀងប្រុសទេ?)
ផលិតកម្មៈ M Production. Vol2
"ប្រុស" អស់សង្ឃឹម លើស្រីហើយ ម្ចាស់ស្នេហ៍អើយហេតុអ្វីអូនគ្មានហេតុផល
បញ្ចប់ស្នេហ៍ ទុកបងចោល សល់ពាក្យពោលគ្រាន់ពាក្យផ្តាំផ្ញើ
"ស្រី" គ្មានចេតនា បែកបងទេ ក្រែងមាសមេយល់ហើយពីដួងចិត្តស្រី
បែកមួយគ្រា បែកព្រោះអ្វី ដើម្បីថ្លៃតែម្នាក់ណាស្ងួន
"ប្រុស" ឃ្លាតម្ចាស់ចិត្ត បងធ្លាប់ថ្នម អានិត្យបងមេត្តាកុំឃ្លាត
"ស្រី" ធ្វើម្តេចទៅ ណាប្រុសថ្លៃ បើហរទ័យអូនត្រូវបែងចែក
"ប្រុស និងស្រី" អង្វរលោក ណាព្រលឹង គាត់ក៏ដឹងថាបងស្នេហ៍អូន
បងសន្យា ដាក់បេះដូង ធ្លាប់សាកល្បងតែគ្មានប្រយោជន៏ ធ្វើយ៉ាងណា....
"ប្រុស" បងភ្លេចខ្លួន បងអ្នកខ្យត់ ដាក់បេះដូងមិនអាចនឹងភ្គាប់លោកបាន
ត្បិតបងបាន ចិត្តកល្យាន តែខ្លួនប្រាណនៅគ្រួសារគេ
"ស្រី" ម្ចាស់ចិត្តអើយ បងសន្យា ឲ្យជីវាភ្គាប់ចិត្តអ្នកផ្ទះហើយថ្លៃ
ក្រែងបងពោល ចាំរូបស្រី ម្តេចប្រុសពៅបងគិតបែបនេះ
"ប្រុស" ពិបាកទ្រាំ ណាស់ជីវា ផ្ទេរស្នេហាឲ្យទៅអ្នកផ្សេង
"ស្រី" បងកុំគិត ឈឺម្នាក់ឯង អូនក៏ឈឺមិនចាញ់ថ្លៃឡើយ
"ប្រុស" ត្រឡប់ក្រោយ វិញមាសស្ងួន តាមបេះដូងតាមចិត្តត្រូវការ
"ស្រី" ចំនែកស្ងួន ធ្វើយ៉ាងណា បើគ្រួសារបង្ខំចិត្តអូន អូនសុំទោស
អូ....អូ.....អូអូ......
"ប្រស" អស់សង្ឃឹម លើស្រីហើយ ម្ចាស់ស្នេហ៍អើយហេតុអ្វីអូនគ្មានហេតុផល
បញ្ចប់ស្នេហ៍ ទុកបងចោល សល់ពាក្យពោលគ្រាន់ពាក្យផ្តាំផ្ញើ
"ស្រី" គ្មានចេតនា បែកបងទេ ក្រែងមាសមេយល់ហើយពីដួងចិត្តស្រី
បែកមួយគ្រា បែកព្រោះអ្វី ដើម្បីថ្លៃតែម្នាក់ណាស្ងួន
"ប្រុស" ឃ្លាតម្ចាស់ចិត្ត បងធ្លាប់ថ្នម អានិតបងមេត្តាកុំឃ្លាត
"ស្រី" ធ្វើម្តេចទៅ ណាប្រុសថ្លៃ បើហរទ័យអូនត្រូវបែងចែក
"ប្រុស និងស្រី" អង្វរលោក ណាព្រលឹង គាត់ក៏ដឹងថាបងស្នេហ៍អូន
បងសន្យា ដាក់បេះដូង ធ្លាប់សាកល្បងតែគ្មានប្រយោជន៏ ធ្វើយ៉ាងណា....
"ប្រុស" ពិបាកទ្រាំ ណាស់ជីវា ផ្ទេរស្នេហាឲ្យទៅអ្នកផ្សេង
"ស្រី" បងកុំគិត ឈឺម្នាក់ឯង អូនក៏ឈឺមិនចាញ់ថ្លៃឡើយ
"ប្រុស និងស្រី" ត្រឡប់ក្រោយ វិញមាសស្ងួន តាមបេះដូងតាមចិត្តត្រូវការ
ត្រឡប់ចិត្ត តាមវាសនា បើស្នេហ៍នេះត្រូវអស់និស្ស័យ យើងបែកគ្នា
No comments:
Post a Comment