Monday, December 22, 2008
Wonderful Tonight
When I don't feel sleepy, I listen to this song. So romantic!!!
Wonderful Tonight (Live) - Eric Clapton
Wonderful Tonight (Live) - Eric Clapton
Saturday, December 20, 2008
Thursday, December 18, 2008
បេះដូងប្រមឹក
បេះដូងប្រមឹក។អ៊ឹង... |
អ៊ឹង វលក្ខណទេវី
RSK. Vol61
មនុស្សម្នាក់ស្រវឹងព្រោះស្រា
សុរាធ្វើឲ្យប្រមឹក
មួយថ្ងៃមិនបានផឹក
ឲ្យឈឺស្ពឹកអារម្មណ៏
បាត់ស្រាមួយថ្ងៃមិនបាន
ខ្លួនប្រាណវង្វេងច្រឡំ
ស្រាជាមិត្តឧត្តម
ឲ្យអារម្មណ៏ភ្លឺថ្លា
ឯខ្ញុំបេះដូងប្រមឹក
ព្រោះនឹកងប់ងល់ព្រោះស្នេហ៍
ពេលគ្មានគេនៅក្បែ
ព្រួយឥតល្ហែ ខ្លោចផ្សា
លង់ចិត្ត លង់ទាំងបេះដូង
អន្ទងស្រែករកជីវា
ចិត្តប្រមឹកស្នេហា
សូមប្រាប់ថាបាត់គេមិនបាន
R. ត្រូវការរូបបង
បេះដូងឯការ
ពេលនេះនៅទីណា
ជីវាសូមវិលវៃ
បេះដូងប្រមឹក ព្រោះនឹក
រឹងរឹតឲ្យចិត្តរីងរៃ
ផ្តល់ឱកាសប្រណី ប្រោសនូវជីវិតថ្មីឲ្យស្រីផង
គ្មានថ្នាំព្យាបាលបេះដូង
បាត់បងមួយថ្ងៃមិនបាន
ចង់នៅក្បែកល្យាន
ឲ្យសុខសាន្តបេះដូង
ងប់ងល់វិលវល់ឬស្យា
ឥតល្ហែល្ហើយទួញសោកក្នុងទ្រូង
បើសិនគ្មានរូបបង
អូនរស់រងរីងរៃមិនខាន
=> R X 2
ឈឺចាប់ស្របគ្នា
Cheur Jab Srorb Kn... |
ច្រៀងដោយៈ លី អ៊ីវ៉ាធីណា & អត់ដឹងឈ្មោះ (តើអ្នកដឹងឈ្មោះអ្នកចំរៀងប្រុសទេ?)
ផលិតកម្មៈ M Production. Vol2
"ប្រុស" អស់សង្ឃឹម លើស្រីហើយ ម្ចាស់ស្នេហ៍អើយហេតុអ្វីអូនគ្មានហេតុផល
បញ្ចប់ស្នេហ៍ ទុកបងចោល សល់ពាក្យពោលគ្រាន់ពាក្យផ្តាំផ្ញើ
"ស្រី" គ្មានចេតនា បែកបងទេ ក្រែងមាសមេយល់ហើយពីដួងចិត្តស្រី
បែកមួយគ្រា បែកព្រោះអ្វី ដើម្បីថ្លៃតែម្នាក់ណាស្ងួន
"ប្រុស" ឃ្លាតម្ចាស់ចិត្ត បងធ្លាប់ថ្នម អានិត្យបងមេត្តាកុំឃ្លាត
"ស្រី" ធ្វើម្តេចទៅ ណាប្រុសថ្លៃ បើហរទ័យអូនត្រូវបែងចែក
"ប្រុស និងស្រី" អង្វរលោក ណាព្រលឹង គាត់ក៏ដឹងថាបងស្នេហ៍អូន
បងសន្យា ដាក់បេះដូង ធ្លាប់សាកល្បងតែគ្មានប្រយោជន៏ ធ្វើយ៉ាងណា....
"ប្រុស" បងភ្លេចខ្លួន បងអ្នកខ្យត់ ដាក់បេះដូងមិនអាចនឹងភ្គាប់លោកបាន
ត្បិតបងបាន ចិត្តកល្យាន តែខ្លួនប្រាណនៅគ្រួសារគេ
"ស្រី" ម្ចាស់ចិត្តអើយ បងសន្យា ឲ្យជីវាភ្គាប់ចិត្តអ្នកផ្ទះហើយថ្លៃ
ក្រែងបងពោល ចាំរូបស្រី ម្តេចប្រុសពៅបងគិតបែបនេះ
"ប្រុស" ពិបាកទ្រាំ ណាស់ជីវា ផ្ទេរស្នេហាឲ្យទៅអ្នកផ្សេង
"ស្រី" បងកុំគិត ឈឺម្នាក់ឯង អូនក៏ឈឺមិនចាញ់ថ្លៃឡើយ
"ប្រុស" ត្រឡប់ក្រោយ វិញមាសស្ងួន តាមបេះដូងតាមចិត្តត្រូវការ
"ស្រី" ចំនែកស្ងួន ធ្វើយ៉ាងណា បើគ្រួសារបង្ខំចិត្តអូន អូនសុំទោស
អូ....អូ.....អូអូ......
"ប្រស" អស់សង្ឃឹម លើស្រីហើយ ម្ចាស់ស្នេហ៍អើយហេតុអ្វីអូនគ្មានហេតុផល
បញ្ចប់ស្នេហ៍ ទុកបងចោល សល់ពាក្យពោលគ្រាន់ពាក្យផ្តាំផ្ញើ
"ស្រី" គ្មានចេតនា បែកបងទេ ក្រែងមាសមេយល់ហើយពីដួងចិត្តស្រី
បែកមួយគ្រា បែកព្រោះអ្វី ដើម្បីថ្លៃតែម្នាក់ណាស្ងួន
"ប្រុស" ឃ្លាតម្ចាស់ចិត្ត បងធ្លាប់ថ្នម អានិតបងមេត្តាកុំឃ្លាត
"ស្រី" ធ្វើម្តេចទៅ ណាប្រុសថ្លៃ បើហរទ័យអូនត្រូវបែងចែក
"ប្រុស និងស្រី" អង្វរលោក ណាព្រលឹង គាត់ក៏ដឹងថាបងស្នេហ៍អូន
បងសន្យា ដាក់បេះដូង ធ្លាប់សាកល្បងតែគ្មានប្រយោជន៏ ធ្វើយ៉ាងណា....
"ប្រុស" ពិបាកទ្រាំ ណាស់ជីវា ផ្ទេរស្នេហាឲ្យទៅអ្នកផ្សេង
"ស្រី" បងកុំគិត ឈឺម្នាក់ឯង អូនក៏ឈឺមិនចាញ់ថ្លៃឡើយ
"ប្រុស និងស្រី" ត្រឡប់ក្រោយ វិញមាសស្ងួន តាមបេះដូងតាមចិត្តត្រូវការ
ត្រឡប់ចិត្ត តាមវាសនា បើស្នេហ៍នេះត្រូវអស់និស្ស័យ យើងបែកគ្នា
សង្គ្រាមស្នេហ៍និងវណ្ណៈ
SangkreamSne.mp3 |
ច្រៀងដោយៈ ម៉ូនីការ
SD Production. Vol 84
លោកនេះម្តេចក៏ឬស្យាម្លេះ
ស្នេហ៍ស្មោះយ៉ាងនេះម្តេចចំបែង
ទ្រូងស្ទើរហែងព្រោះតែវណ្ណៈ
កម្មមកបំបែកស្នេហាខ្ញុំ
ម្តងសើចម្តងយំទ្រូងអួលអាក់
ព្រោះមានឧបសគ្គមកហួហែង
ផ្ទៃមេឃម្តេចប្រែជាងងឹត
សន្ធប់ឲ្យចិត្តខ្ញុំចំបែង
ហាស្លាក់ខ្ជាក់ស្លែងចំបែងស្ទើក្ស័យ
បើម្ខាងគ្រួសារម្ខាងនួនល្អង
ចិត្តប្រាថ្នាប៉ងស្នេហ៍ស្មោះនឹងថ្លៃ
តែកម្មអប្រិយឲ្យយើងព្រាត់គ្នា
R. តើខ្ញុំត្រូវដោះស្រាយយ៉ាងណា?
វណ្ណៈគ្រួសារប្រហាឲ្យស្នេហ៍ឃ្លាតឆ្ងាយ
ហេតុអ្វីស្នេហ៍ប្រែជាដូច្នេះ?
តើលោកនេះមានអ្វីត្រូវស្តាយ?
បើប្រុសថ្លៃ ឃ្លាតឆ្ងាយពីទ្រូងទៅហើយ
ភ្លៀងអើយសូមធ្លាក់ឲ្យខ្លាំងមក
ជំរះក្តីស្មោគគ្រោគទាំងឡាយ
ឲ្យបែកខ្ចាយ ចេញឆ្ងាយពីលោកាទៅ
ទឹកភ្នែកពុះជ្រែកទួញសោយសោក
ព្យុះភ្លៀងបោះបោកគ្មានក្តីមេត្តា
បោកផ្តាច់សង្ខាស្នេហ៍ខ្ញុំឲ្យសូន្យ
ពេលនេះគ្មានសល់អ្វីទៀតឡើយ
ស្នេហ៍យើងព្រាត់ហើយបីដូចជាក្បួន
ដាច់ខ្សែរពីខ្លួនអណ្តែតគ្មានកោះត្រើយ
=> R
Subscribe to:
Posts (Atom)