Monday, February 2, 2009

១០០០​រាត្រី.មាស សុខ​សោភា

1000 រាត្រី.mp3


១.​​ប្រឹង​ទន្ទឹង​ថ្ងៃ​លិច
ខំ​រង់​ចាំ​ថ្ងៃ​រះ
ជំនះ​ទាំង​ដឹង​ថា​គ្មាន​សង្ឃឹម
ប្រឹង​ញញឹម​លួង​ចិត្ត
ខំ​គិត​អ្វី​ដែល​ល្អ
រក្សា​ចិត្ត​ស្មោះ​ត្រដ​ចាំ​បង
ទុក្ខ​វេទនា​ជាប់​កាយ
ទន្ទឹង​ថ្ងៃ​ត្រឡប់
​​វិល​មក​បញ្ចប់​ទុក្ខ​សោក​ព្រោះ​ស្នេហ៍
កំពង់​រង់​ចាំ​ក្បួន
ទោះ​ស្លាប់​សូន្យ​មិន​ប្រែ
ចាំ​ផ្លូវ​បង​មក​ថ្នម​ថែ​ស្នេហ៍​ស្រី

R.ឱ​!​សង្សារ​អូន​ហ្អើយ៎! អូន​នឹក​បង​ខ្លាំង​ណាស់
ម្តេច​បំភ្លេច​ស្នេហ៍​ចាស់​ទុក្ខ​ឲ្យ​អូន​រីង​រៃ
បង​ក៏​បាន​សន្យា​ថា​បង​នឹង​វិល​វៃ
ឬ​បំភ្លេច​សំដី​បង​សន្យា​ហើយ​ស្ងួន

វិល​វិញ​មក​ណា​បង​ស្នេហ៍​ស្នង​អូន​រង់​ចាំ
ទោះ​រាប់​រយ​ខែ​ឆ្នាំ​អូន​នៅ​ចាំ​ប្រុស​ថ្លៃ
ជា​មួយ​អនុស្សាហ៍​បន្សល់​ទុក​ឲ្យ​ស្រី
គឺ​១០០០​រាត្រី​ថ្លៃ​រួម​រស់​ក្បែរ​អូន

1 comment:

  1. អគុណសំរាប់ការដាក់ចំរៀងដ៏ពិរោះ និងពេញនិយមនេះ។

    ReplyDelete